ប្រភព khmer-note
ពិតជាចំលែក និងភ្ញាក់ផ្អើល បំផុតក្រោយពេល កូនគោមួយក្បាល បានកើតមកមាន ក្បាលជាប់គ្នា ដល់ទៅ២ ហើយមានភ្នែក៤ ខណៈពេលដែល មានត្រចៀកតែ២ប៉ុននោះ។ កូនគោមួយក្បាលនេះ បានកើតនៅក្នុងគ្រួសារ កសិករ មួយ ក្នុងស្រុក Thach Thanh ខេត្ត Thanh Hoa ប្រទេសវៀតណាម។
តាមប្រភពពត៌មាន បានអោយដឹងថា បើតាមការ ប៉ានស្មានរបស់ អ្នកស្រុក និងការបកស្រាយ របស់អ្នកជំនាញ គឺកូនគោមួយក្បាលនេះ ជាកូនគោភ្លោះ ដ៍កម្រតែដោយសារតែ ការលូតលាស់ក្នុងផ្ទៃ មានលក្ខណៈ មិនប្រក្រតី ទើបនាំអោយវា មានក្បាលជាប់គ្នាបែបនេះ។ គួរបញ្ជាក់ផងដែរថា កូនគោមួយក្បាលនេះ ត្រូវបាន លាចាកលោកយើងវិញក្រោយពេល ដែលកើតមកបាន ២ថ្ងៃ ណាមួយអាចមកពីសុខភាព របស់វាខ្សោយពេកផង ទើបបណ្តាលអោយវា មិនអាចរស់នៅលើលោកនេះបាន៕








