Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ពេជ្រ អាវីហ្សា៖ "អ្នកលួចឡានអាចជា អ្នកស្គាល់ខ្ញុំ និងបានចម្លង សោទុក"

Advertisement

ប្រភព LookingToday
ភ្នំពេញ៖ តារាសម្តែង សម្បូរទៅដោយរឿងអាស្រូវស្នេហា ផ្ទួនៗគ្នា កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានចោលលួចយករថយន្ត Lexus RX-300 ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ ជាង ៨ យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញ ខណៈចាក់សោ ចតចោលនៅតាមចិញ្ចើមផ្លូវ រួចហើយចូលទៅញ៉ាំស៊ុប ក្នុងហាងមួយកន្លែងមានយីហោ "ស៊ុបគោ៤០" ស្ថិតនៅតាមផ្លូវ ៦៣ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

បើតាមការបញ្ជាក់ឱ្យដឹងពី កញ្ញា ពេជ្រ អាវីហ្សា នារសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៤នេះ បាននិយាយប្រាប់ គេហទំព័រ LookingTODAY តាមទូរស័ព្ទថា ខ្លួននាងបានឱ្យរថយន្ត LexusRX-300 ទៅប្អូនថ្លៃ ដើម្បីបើកជូនម្តាយ និង ក្រុមគ្រួសារ ទៅញ៉ាំស៊ុបនៅម្តុំ មុខផ្សាសូរិយា ចំណែកខ្លួននាង មិនបានទៅជាមួយនោះទេ ព្រោះជាប់រវល់ការងារ។

តារាសម្តែងសម្តី ស្រាលស្រទន់ កញ្ញា ពេជ្រ អាវីហ្សា បាននិយាយបន្តថា" ឡានហ្នឹងខ្ញុំបានឱ្យប្អូនថ្លៃបើកជូនក្រុមគ្រួសារ និងម្តាយទៅញ៉ាំស៊ុប នៅទល់មុខផ្សារសូរិយា គឺហាងស៊ុបមាន យឺហោ ឈ្មោះ ថា ស៊ុបគោ៤០ ប៉ុន្តែក្រោយពេលពួកគាត់ ចូលញ៉ាំបានប្រមាណជាង ១៥ នាទី ក៏បានចេញមកមើល រថយន្ត ខណៈនោះក៏ស្រាប់តែ បានបាត់រយន្តឡិចស៊ីស RX300 ដែលបានចត នៅពីខាងហាង ទៅហើយ។ ភ្លាមៗនោះប្អូនថ្លៃខ្ញុំ និង ក្រុមគ្រួសារ ក៏បានហៅទូរស័ព្ទ ទៅប្រាប់ថា ឡានរបស់ខ្ញុំ ត្រូវបានចោរលួចបាត់ហើយ..!"។

កញ្ញា ពេជ្រ អាវីហ្សា បាននិយាយទៀតថា បន្ទាប់ទទួលបានដំណឹង ពីការបាត់រថយន្តនេះភ្លាមៗ នាងក៏បានធ្វើដំណើរ ទៅកន្លែងកើតហេតុ និងបានប្តឹងដល់សមត្ថកិច្ច ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជា្រវ កំណត់មុខសញ្ញា ជនល្មើសលួចរថយន្តរបស់នាង។ ប៉ុន្តែជាជំហានដំបូង ទាំងខ្លួននាងផ្ទាល់ និង សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ករណីលួចរថយន្តនេះ អាចជាអ្នកដែលធ្លាប់ស្គាល់គ្នា ជាមួយនាងហើយបានលួច ចម្លងសោឡាននេះទុក ដើម្បីធ្វើសកម្មភាព នៅពេលមានឱកាសដូច ជាពេលនេះ។

តារាសម្តែង និងជាម្ចាស់រថយន្ត កញ្ញា ពេជ្រ អាវីហ្សា បានឱ្យដឹងថា រថយន្តដែលត្រូវបានចោរលួច យកទៅបាត់ កាលពីយប់ម្សិលមិញ គឺម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-28 92។ ក្រោយពេលកើតហេតុ នាងក៏បានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ផ្សារថ្មីទី១ ដើម្បីឱ្យសមត្ថកិច្ចជួយ ស្រាវរករថយន្តខាងលើមកវិញ។

ជាមួយគ្នានេះ អាវីហ្សា បានបន្ថែមថា ឥឡូវនេះនាងកំពុងតែរវល់ក្នុងកិច្ចការងារនេះ ជាមួយក្រុមមន្រ្តីសមត្ថកិច្ច។ ក្នុងនោះដែរ ពេជ្រ អាវីហ្សា ក៏បានអំពាវដល់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ តាមរករថយន្ត និង តាមចាប់ជនសង្ស័យដែលបានលួយរថយន្តរបស់នាង យកមកផ្តន្ទទោស តាមច្បាប់៕


«
Next
Newer Post
»
Previous
Older Post