Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » លួចស្រលាញ់ប្តីគេ ត្រូវគេវាយធ្វើបាប សម្រាតខោអាវ កណ្តាលហ្វូងមនុស្ស

Advertisement

ប្រភព LookingToday
ចិន៖ នាង Lin Yao Li អាយុ ៣៨ ឆ្នាំ ត្រូវស្ត្រីមួយក្រុមទាត់ធាក់ ខណៈនាងខំប្រឹងរើបំរាស់ និងស្រែកទ្រហោយំទាំងក្តីឈឺចាប់ នៅលើដងផ្លូវសម្រាប់ មនុស្សដើរ ដោយសារបានស្រលាញ់ប្តីគេ។
ហេតុការណ៍នេះបានកើតនៅពេលនាង Li ចេញពីទិញអីវ៉ាន់ដើរ សំដៅទៅផ្ទះនៅក្នុងទីក្រុង Puyang ខេត្ត Henan ភាគខាងកើតនៃប្រទេសចិន តែត្រូវបានទទួលរងការវាយឆ្មក់ពីសំណាក់ស្ត្រីបួននាក់ដែលបានអះអាងថាប្រពន្ធដើមរបស់មិត្តប្រុសនាង ។

ពួកអ្នកឈរមើលបាននិយាយថា ហេតុផលគេមិនជួយនាង ព្រោះវាជារឿង”ជម្លោះបេះដូង” ដោយនារីម្នាក់នោះបាន លួចដេកជាមួយប្តីរបស់អ្នកដទៃ ។
មិនមែនជាគ្រាដំបូងសម្រាប់ប្រទេសចិនទេ តែវាហេតុការណ៍ចុងក្រោយ បំផុតមួយក្នុងចំណោម ហេតុការណ៍ស្រដៀង គ្នាជាច្រើន ដែលហាក់ដូចជាមានការ ទទួលយកដោយស្ងាត់ស្ងៀម ក្នុងសង្គមចិនបច្ចុប្បន្ន ចំពោះរឿងអាស្រូវកេរ្តិ៍ឈ្មោះដូច្នេះ ដរាបណាជនរងគ្រោះ ត្រូវគេយល់ឃើញថា ជាអ្នកបង្កឲ្យបុរសផិតក្បត់ដៃគូរបស់គេ។

ដោយដាល់ និងទាត់នាងដួលទៅដីខណៈនាងស្រែកទាំងឈឺចុកចាប់ ពួកអ្នកវាយប្រហារនាងបន្ទាប់មកបានចាប់សម្រាតនាង ហើយបន្តការវាយតប់ ដោយបោចសក់ផង និងធាក់លើសុដន់ និងក្រលៀនរបស់នាងស្ទើរស្លាប់ស្ទើររស់។
ទោះជាយ៉ាងណាក៏ នាងត្រូវបានបុរសឈ្មោះ Jun Feng ជួយនៅពេលគេឃើញនារី រងគ្រោះត្រូវបានគេទុកចោល ឲ្យដេកស្តូកស្តឹងទាំងរាងកាយ អាក្រាតនៅលើផ្លូវ ព្រមទាំងបានបញ្ជូននាងទៅមន្ទីរពេទ្យ៕


«
Next
Newer Post
»
Previous
Older Post