Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » ហេតុអ្វី​បាន​ជាស្រ្តី សម្រេច​កាម​ក្លែងក្លាយ ?

Advertisement

ប្រភព LookingToday
ខាងក្រោមនេះ គឺជាហេតុផល៥យ៉ាងដែល ស្ត្រីសម្រេចកាមក្លែងក្លាយ ។ ការសម្រេចកាមក្លែងក្លាយនេះ ដោយហេតុថាមនុស្សស្រីមាន ការលំបាកក្នុងការឈានដល់ ចំណុចកំពូលជាងមនុស្សប្រុស ដែលនាំឲ្យពេលខ្លះពួកគេ បន្លំធ្វើជាសម្រេចកាម ដោយហេតុផលមួយចំនួន។

១-កុំឲ្យដៃគូខាងប្រុសមិនសប្បាយចិត្ត
៤៧% ភាគរយដែលអ្នកអាចនិយាយ បានចំពោះចំណុចកំពូលក្លែងក្លាយ គឺវាជាគំនិតមួយកុំឲ្យ អារម្មណ៍ដៃគូប៉ះទង្គិច! ទង្វើបែបនេះអាចកាត់បន្ថយ ការយល់ឃើញរបស់ខាងប្រុសថា គាត់មិនបានដាស់អារម្មណ៍ដល់អ្នក ឬមិនអាចឲ្យអ្នកសប្បាយចិត្តបានទើបធ្វើដូច្នេះទៅ ។

២- ចង់ឲ្យខាងប្រុសបញ្ចប់ការរួមភេទ
នេះគឺជាហេតុផលដ៏ពេញនិយមទី២ ហើយដែលអ្នកត្រូវការ និយាយដើម្បីឲ្យ គាត់ឆាប់បញ្ចប់ការរួមភេទ ។ ភាគរយរបស់វាឃើញមាន ១៨%ដែរ។ ប្រហែលជាការរួមភេទរបស់ អ្នកប្រព្រឹត្តទៅយូរពេក ហើយអ្នកកំពុងតែ ចាប់ផ្តើមអស់កម្លាំង និងមិនស្រួលក្នុងចិត្ត ថែមទៀតហើយមើលទៅ ។

៣-ព្រួយបារម្ភពីរយៈពេលនៃការរួមភេទយូរពេក
ភាគរយដែលអ្នកបារម្ភថាខ្លួនឯង កំពុងតែធ្វើឲ្យដល់ ចំណុចកំពូលយូរពេក នោះមាន ១៤%។ ដូច្នេះអ្នកក៏ត្រូវសម្រេចចិត្ត លះបង់ការឈានដល់ចំណុចកំពូល និងបញ្ចប់វាទាំងមិនទាន់បានអ្វីសោះ ដើម្បីកុំឲ្យមានភាពអាម៉ាស់មុខនៅថ្ងៃក្រោយ ។

៤- ធុញទ្រាន់នឹងការរួមរ័ក ជាមួយដៃគូ
មានតែ ១៣%ប៉ុណ្ណោះដែលអ្នកនិយាយថាទទួល បានចំណុចកំពូលក្លែងក្លាយ នេះក៏ដោយសារតែអ្នកធុញទ្រាន់ ព្រមទាំងដៃគូមិនចេះវិធីភ្ញោច ក្នុងពេលរួមភេទ។ ជាទូទៅ យើងអាចនឹងមានចំណុច កំពូលក្លែងក្លាយបានដោយសារ តែបុរសមិនចេះប្រើតិចនិចដាស់អារម្មណ៍ និយាយរួមគឺមិនចេះរបៀបរួមភេទតែម្តង។

៥-ខ្លាចអាម៉ាស់មុខ
ភាគរយរបស់វាមាន ៨%ដែរ។ អ្នកអាចនឹងមានអារម្មណ៍ មិនល្អប្រសិនបើមិនអាច ទទួលបានចំណុចកំពូលបាន ដូច្នេះក៏ដោះសារថាមាន ចំណុចកំពូលដែលមិន ពិតប្រាកដទៅដើម្បីរក្សា គុណសម្បត្តិដ៏ល្អរបស់ខ្លួន។ យកល្អគួរតែចាំថា ក្នុងពេលរួមភេទ អ្នកនិងដៃគូត្រូវបាន ភ្ញោចអារម្មណ៍ភេទនូវរបៀបខុសៗគ្នា ហើយវាប្រហែលជាបណ្តាលឲ្យក្រដល់ចំណុចកំពូល ៕



«
Next
Newer Post
»
Previous
Older Post