Select Menu
Advertisement

Khmer Star

LOVE

Foreign Star

Strange News

Sexual Health

Special Dance

International News

» » » ប្រការគួរយល់ដឹង មុននឹងសុខចិត្តរៀបការ

Advertisement

ប្រភព LookingToday
ការជ្រើសរើសគូស្រករគឺជារឿងសំខាន់បំផុតមួយក្នុងឆាកជីវិតមនុស្សម្នាក់ៗ។ សង្គមខ្មែរឲ្យតម្លៃទៅលើការរួមរស់ប្តីមួយប្រពន្ធមួយ អស់មួយជីវិត។ ការលែងលះ គឺជាប្រការដែលត្រូវចៀសវាងឲ្យខានតែបាន ព្រោះវាមានផលវិបាកច្រើនដល់មនុស្សជំនាន់ក្រោយពោលគឺ កូនៗ។

ហេតុនេះការពិចារណាដោយល្អិតល្អន់មុនពេលរៀបការជាមួយ នរណាម្នាក់ ត្រូវតែយកចិត្តទុកដាក់ធ្វើជាចាំបាច់។ ចូរចោទសួរខ្លួនឯងនូវកត្តានីមួយៗខាងក្រោម រួចស្វែងរកចម្លើយដោយក្តីស្មោះត្រង់បំផុតចំពោះខ្លួនឯង ៖

១. តើអ្នកពិតជាយល់ដឹងពីមនុស្សដែលអ្នកស្រឡាញ់គ្រប់យ៉ាង មែនឬ? ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ។ ពេលដែលស្រឡាញ់មើលឃើញអ្វីសុទ្ធតែល្អ។ អ្នកប្រាជ្ញាម្នាក់និយាយថា ចំពោះមនុស្សដែលយើងស្រឡាញ់ យើងតែងកុហកខ្លួនឯងពីរយ៉ាង ទី១អំពីគុណសម្បត្តិរបស់គេ និងទី២អំពីគុណវិបត្តិរបស់គេ។ គេមានគុណសម្បត្តិមិនគ្រប់គ្រាន់ក៏យើងយល់ថាល្អ គេមានគុណវិបត្តិច្រើនក៏យើងថាមិនអី។ មុននឹងសម្រេចចិត្តថារៀបការជាមួយនរណាម្នាក់ គេត្រូវពិចារណាឲ្យបានហ្មត់ចត់បំផុត កុំសម្រេចចិត្តឲ្យងាយៗ ដោយផ្អែកលើសេចក្តីស្រឡាញ់តែមួយមុខ។ ត្រង់ចំណុចនេះ ដើម្បីឲ្យការវិនិច្ឆ័យរបស់យើងមិនលំអៀង តោងតែយើងសំអាងលើគំនិត ឬស្តាប់គំនិតរបស់មនុស្សដែលជិតស្និទ្ធនឹងអ្នកដែលយើងស្រឡាញ់។

២. តើស្នេហាតែមួយមុខគ្រប់គ្រាន់អាចដោះស្រាយបញ្ហាជីវិត គ្រប់យ៉ាងមែនទេ? មនុស្សមួយចំនួនច្រើនយល់ច្រឡំថាឲ្យតែស្រឡាញ់គ្នា គ្រប់គ្រាន់ហើយ រឿងផ្សេងទៀតគង់នឹងដោះស្រាយបាន។ កាលនៅស្រឡាញ់គ្នាថ្មីៗ ពាក្យនេះហាក់ដូចជាពិតណាស់ តែនៅជាមួយគ្នាយួរៗទៅក្តីស្រឡាញ់ក៏ចុះថយ ថែមទាំងមានសំពាធជីវិតផ្សេងទៀតដូចរឿងលុយជាដើម ភាពរកាំរកូសចេះតែកើនឡើង។ ដូច្នេះ អ្នកគួរយល់ថាស្នេហាគ្រាន់តែជាចំណែកមួយជួយគាំទ្រដល់សុភមង្គលតែប៉ុណ្ណោះ។

៣. តើមនុស្សយើងអាចនឹងកែប្រែបានក្រោយពេលរៀបការរួចមែនទេ? អ្វីដែលក្លាយជាទម្លាប់ហើយគឺពិបាកនឹងកែ។ កុំគិតថាគូគ្រងរបស់អ្នកអាចនឹងកែប្រែទាំងស្រុងទៅ តាមផ្លូវដែលអ្នកគិតឲ្យសោះ។ មុននឹងសុខចិត្តរៀបការ គួរសួរខ្លួនឯងថា តើចំណុចមិនល្អទាំងឡាយនោះ អ្នកអាចទទួលយកបានទេ។

៤. ខ្ញុំរៀបការជាមួយគេ មិនមែនរៀបការជាមួយក្រុមគ្រួសាររបស់គេទេ...។ តើអ្នកពិតជាត្រូវរស់នៅតែពីរនាក់ជាមួយគេដោយមិន រវល់នឹងឪពុកម្តាយសាច់ញាតិរបស់គេមែនទេ? បើអ្នកមានគំនិតបែបនេះ អាចជាកំហុសឆ្គងមួយ អ្នកនឹងរកសុភមង្គលមិនបានទេ។ ចូរសួរខ្លួនឯងនូវសំណួរដ៏ខ្លី តើអ្នកអាចកាត់ផ្តាច់ពីឪពុកម្តាយរបស់អ្នកទាំងស្រុង បានទេ? ពិតជាមិនបាន។ ដូច្នេះទាំងអ្នកទាំងគេសុទ្ធតែមិនអាចកាត់ផ្តាច់ពីគ្រួសារចាស់បាន។

៥. រៀបការហើយមនុស្សពីរនាក់ក្លាយជាមនុស្សតែមួយមែនទេ? យើងមិនអាចឃុំគ្រងមនុស្សម្នាក់ ឲ្យចំណាយពេលវេលា ឬធ្វើអ្វីៗគ្រប់យ៉ាងទៅតាមសេចក្តីត្រូវការរបស់យើង ឬស្របតាមយើងគ្រប់យ៉ាងបានទេ។ មនុស្សម្នាក់ៗត្រូវតែមានពេលវេលាផ្ទាល់ខ្លួន និងជិវិតឯកជនរបស់ខ្លួន។ ដើម្បីសុភមង្គល អ្នកទាំងពីរត្រូវចេះផ្តល់តម្លៃឲ្យគ្នា និងគោរពគ្នាទៅវិញទៅមក។
ចំណុចសំខាន់ៗមួយចំនួនទៀតដែលត្រូវយល់ដឹងមុនពេលរៀបការ
រឿងដែលស្ត្រីមិនចូលចិត្ត
- បុរសដែលផ្តោតអារម្មណ៍លើគ្រួសារចាស់ច្រើនហួសពេក
- បុរសចូលចិត្តដើរសប្បាយតែម្នាក់ឯង មិនទទួលខុសត្រូវ មិនយកចិត្តទុកដាក់នឹងគ្រួសារ
- បុរសដែលរិះគន់រឿងក្នុងផ្ទះថានាងមិនល្អ មិនពូកែ
- បុរសដែលមិនផ្តល់កិត្តិយស មិនកោតសរសើរនាង ។
រឿងដែលបុរសមិនចូលចិត្ត
- ស្ត្រីដែលរង់ចាំតែចាប់កំហុស មិនទុកចិត្តប្តី
- ស្ត្រីដែលធ្វើឲ្យគេអាប់មុខនៅចំពោះមុខអ្នកដទៃ
- ស្ត្រីដែលចូលចិត្តឈ្លេចសួររឿងដែលគេមិនចង់ឆ្លើយតប
- ស្ត្រីដែលរញាំរញ៉ូវ រអ៊ូរទាំច្រើន ៕



«
Next
Newer Post
»
Previous
Older Post