ប្រភព Khmer-Note
តារាចំរៀងដែលមាន រឿងប្លែកៗមិនចេះចប់ ហើយធ្វើអោយអ្នកគាំទ្រស្ទើរតែ គាំងបេះដូង គឺនាង Miley Cyrus ដែលនាពេលថ្មីនេះ ហ៊ានថតស្រាត បង្ហោះចូល បណ្តាញសង្គមថែមទៀតផង។ ក្នុងវ័យ២១ឆ្នាំ Miley Cyrus បានក្លាយខ្លួនជានារីម្នាក់ ដែលខុសពីមុនដាច់ គឺនាងតែងតែ ធ្វើអ្វីឆ្កួតៗ ដើម្បីទាក់ចិត្ត អ្នកគាំទ្រ ជាពិសេសគឺប្រុសៗ តាមរយៈការបញ្ចេញស្ទីល សិចស៊ី ហួសហេតុរបស់ខ្លួន។
ក្នុងដំណើរកំសាន្តទៅកាន់ ប្រទេស អូស្ត្រាលី ជាមួយមិត្តភក្រ័ របស់នាង Miley Cyrus បានថតរូបស្រាត ល្វែងលើ បង្ហោះចូល បណ្តាញសង្គម Instagram ដោយគ្រាន់តែ យករូបតុក្កតា បិតចុងសុដន់របស់នាងតែប៉ុននោះ។ គេហាក់សង្កេតឃើញថា ចាប់តាំងពីនាង បានថតបទចំរៀង Wrecking Ball រួចមក Miley Cyrus ចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗ ដែលនឹកស្មានមិនដល់ទាល់តែសោះ។ យល់យ៉ាងណាដែរ ប្រិយមិត្តទាំងអស់គ្នា ជុំវិញស្ទីលប្លែកៗ របស់ នាង Miley Cyrus?












