ប្រភព Lookingtoday
ខ្ញុំលួចស្រឡាញ់នារីម្នាក់ ខ្ញុំបាទចង់ដឹងថា តើមានរបៀប ឬវិធីមើលឱ្យដឹងថា ស្ដ្រីម្នាក់នោះនៅបរិសុទ្ធ ឬព្រហ្មចារីដែរឬទេ ? លោក ព.ម អាយុ២៥ឆ្នាំ ខេត្ដតាកែវ
វេជ្ជបណ្ឌិតយើងៈ ស្ដ្រីនៅក្រមុំបរិសុទ្ធ ឬព្រហ្មចារី ជាស្ដ្រីដែលមិនធ្លាប់មានការរួមភេទតាមទ្វារមាស។ ប្អូន ប្រុសមិនអាចដឹងថា ស្ដ្រីម្នាក់នៅបរិសុទ្ធ ក្រៅពីចម្លើយរបស់សាម៉ីខ្លួនឡើយ ។ ការមើលឱ្យដឹងថាស្ដ្រីណា ម្នាក់នៅក្រមុំ ឬអត់ ពុំមែនជារឿងងាយស្រួលនោះទេ ។ គេមិនអាចពិនិត្យតែសម្បកក្រៅ ដោយគ្រាន់តែ ឃើញសុដន់រីកធំ ឬត្រគាករីកសាយថាស្ដ្រីនោះអស់ភាពបរិសុទ្ធនោះឡើយ។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានវិធីពិនិត្យភាពបរិសុទ្ធរបស់ស្ដ្រី ក្រៅពីការពិនិត្យសន្ទះព្រហ្មចារីឡើយ។
វិធីពិនិត្យសន្ទះព្រហ្មចារីនេះ មានតែគ្រូពេទ្យទេដែលអាចមើលដឹង ។ បើស្ដ្រីណានៅមានសន្ទះព្រហ្មចារី បញ្ជាក់ថាស្ដ្រីនោះនៅក្រមុំបរិសុទ្ធ ។ ប៉ុន្ដែជួនកាលសន្ទះព្រហ្មចារីអាចដាច់ រហែកដោយសកម្មភាព ផ្សេងៗ ក្រៅពីការរួមភេទ ដូចជាអាចដាច់រហែកដោយការសេពកាមខ្លួនឯង ដោយដៃ ឬការលូកម្រាមដៃចូល ការជិះ កង់ ការលេងកីឡា សំឡីអនាម័យជាដើម។ ដូច្នេះការវាយតម្លៃស្រីម្នាក់នៅបរិសុទ្ធ ឬមិនបរិសុទ្ធ ត្រឹមវត្ដមាន ឬភាពគង់វង្សរបស់សន្ទះព្រហ្មចារីមិនត្រឹមត្រូវឡើយ។ សព្វថ្ងៃនេះ តម្លៃរបស់ស្ដ្រីមិនស្ថិតនៅ លើសន្ទះព្រហ្ម ចារីទាំងស្រុងទេ ជាពិសេសនៅតាមបណ្ដាប្រទេសជឿនលឿន។ តែនៅប្រទេសកម្ពុជា ព្រហ្មចារីនៅតែ សំខាន់សម្រាប់គ្រួសារខ្លះ








